អាមេរិកៈ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ កាលពីថ្ងៃសុក្រ ជាអ្វីដែលក្រុមអ្នករិះគន់និយាយថា ការអូសបន្លាយពេលយូរ នៃវិបត្តិកូរ៉ូណាវីរុស នឹងបង្កភាពធ្ងន់ធ្ងរ ដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងភ្លាមៗ នៅក្នុងសួនផ្កាកុលាបរបស់សេតវិមាន លោក ត្រាំ បាននិយាយថា លោកនឹងអនុញ្ញាតឱ្យមានប្រាក់សហព័ន្ធ ៤០ ពាន់លានដុល្លារ និងធនធានជាច្រើន ត្រូវបានផ្តល់ឱ្យទៅបណ្តារដ្ឋអាមេរិកនានា ដែលរងគ្រោះខ្លាំង ក្នុងគោលបំណងប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង។
សន្និសីទកាសែតនេះ បានធ្វើឡើងបន្ទាប់ពីសុន្ទរកថា ថ្នាក់ជាតិមួយ ដែលបានធ្វើឲ្យមានការភ័យតក់ស្លុតកាន់តែខ្លាំង ដោយលោក ត្រាំ កាលពីថ្ងៃពុធ មិនត្រឹមតែពុំបានធ្វើឲ្យស្ងប់ស្ងាត់ភាពជ្រួលច្របល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបែរជាធ្វើឲ្យមានកំហុសឆ្គងធ្ងន់ធ្ងរថែមទៀតផង៕

មតិយោបល់