អ៊ីស្រាអែលៈ រដ្ឋមន្រ្តីចារកម្មអ៊ីស្រាអែល បាននិយាយថា ការទទួលស្គាល់របស់អាមេរិក លើអធិបតេយ្យភាពរបស់ខ្លួន ដែលបានកាន់កាប់នៅតំបន់ហ្គោលហាយ (Golan Heights) បានស្ថិតនៅរបៀបវារៈកំពូល ក្នុងកិច្ចចរចាការទូត ជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
លោក Israel Katz បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការផ្លាស់ប្តូរនេះ គឺដើម្បីប្រឆាំងទៅនឹងជំហររបស់អន្តរជាតិ ដែលបានទទួលស្គាល់តំបន់នោះថា ជាទឹកដីរបស់ស៊ីរី និងជាការឆ្លើយតបដ៏ឈឺចាប់ទៅកាន់អ៊ីរ៉ង់ ដែលមានវត្តមានយោធានៅស៊ីរី។
ដោយលោកបានបញ្ជាក់ថា «នេះជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរបែបនេះ ដែលវាជាការឆ្លើយតបដ៏ឈឺចាប់បំផុតសម្រាប់អ៊ីរ៉ង់ ដើម្បីឲ្យពួកគេទទួលស្គាល់ថា អធិបតេយ្យភាពតំបន់ហ្គោលហាយ ជារបស់អ៊ីស្រាអែល តាមរយៈការប្រកាសរបស់ប្រធានាធិបតីអាមេរិក៕
មតិយោបល់