ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហ៊ូទីសនៅយេម៉ែន ចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានបទឈប់បាញ់

អារ៉ាប៊ីសាអ៊ូឌីតៈ យោងតាមទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីស បានបាញ់មីស៊ីលបាលីស្ទិក នៅឯទីក្រុង Ma’rib ភាគខាងជើងប្រទេសយេម៉ែន ជាទីតាំងគ្រប់គ្រងដោយកងកម្លាំង ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងរីយ៉ាដ បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ នៅយេម៉ែន។

ស្នូលផ្ទុះទ្បើងដ៏ខ្លាំងមួយ បានធ្វើឱ្យរញ្ជួយទីក្រុង Ma’rib កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា ត្រូវបានបាញ់ដោយកម្លាំងហ៊ូទីស។

សូមជំរាបថា ទីក្រុង Ma’rib ស្ថិតនៅចម្ងាយ ៧៥ ម៉ាយល៍ខាងកើតរដ្ឋធានី Sana’a នៃប្រទេសយេម៉ែន ដែលត្រូវបានគ្រប់គ្រងដោយចលនាហ៊ូទីស៕

មតិយោបល់