រុស្ស៊ីៈ ការហោះហើរសាកល្បងរបស់យន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ដែលមានម៉ាស៊ីនអភិវឌ្ឍថ្មីដំឡើងពីលើវានោះ បានបង្ហាញវត្តមានជាបន្តបន្ទាប់ នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។
កំពូលយន្តហោះចម្បាំងបំបាំងកាយធុន Sukhoi Su-57 ដែលគេស្គាល់ថា T-50-2 គឺជាយន្តហោះទំនើបបំផុតរបស់កងទ័ពអាកាសរុស្ស៊ី ដែលវាបានបង្ហាញខ្លួនលើកដំបូង នៅទិវាជ័យជម្នះ កាលពីថ្ងៃទី ៩ ឧសភា នៅទីលានក្រហមនៃក្រុងមូស្គូកន្លងទៅ។
ការហោះហើរសាកល្បងលើកដំបូងរបស់យន្តហោះនេះ បានធ្វើឡើងនៅព្រលានយន្ដហោះហ្ស៊ូកូវស្គី កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧ ហើយបានធ្វើតេស្តហោះហើរ ម្តងទៀតកាលពីខែកុម្ភៈ ឆ្នាំ ២០១៨៕
មតិយោបល់