អាមេរិកៈ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូង នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានលោក គឹម ជុងអ៊ីន ថា «លោកនឹងវាយកម្ទេចកូរ៉េខាងជើងទាំងស្រុង ប្រសិនបើរបបមួយនេះ នៅបន្តការគំរាមកំហែងដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
លោក ត្រាំ បាននិយាយថា កម្លាំងយោធារបស់អាមេរិក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយរបបសម្លាប់រង្គាលនៅក្នុងទីក្រុងតេអេរ៉ង់ និងទីក្រុងព្យុងយ៉ាង ។
ក្នុងនោះលោកបានបន្ថែមថា «អាមេរិកមានភាពខ្លាំង និងការអត់ធ្មត់បំផុត ខណៈដែលលោកបានដើរតាមគន្លង របស់អតីតប្រធានាធិបតីអាមេរិកលោក Harry Truman និងលោក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែប្រសិនបើប្រការណាមួយ ត្រូវបានបង្ខំឲ្យអាមេរិកការពារខ្លួន ឬសម្ព័ន្ធមិត្តរបស់អាមេរិកនោះ នឹងគ្មានជម្រើសអ្វីទេ ក្រៅយពីការវាយកម្ទេចប្រទេសកូរ៉េខាងជើងទ្បើយ»៕
មតិយោបល់