ជប៉ុនៈ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ២០០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃច័ន្ទនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
រញ្ជួយដីនេះ បានវាយប្រហារមុនម៉ោង ៨ ព្រឹក (ម៉ោងនៅសិង្ហបុរី) ដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ដែលនាងបានស្លាប់នៅទីក្រុង Takatsuki ភាគខាងជើងទីក្រុងអូសាកា ដោយត្រូវបានជាប់ឃាំង បន្ទាប់ពីជញ្ជាំងមួយ បានបាក់រលំលើក្មេងស្រីរងគ្រោះ នៅឯសាលារៀន។
ទីភ្នាក់ងារឧតុនិយមជប៉ុនដំបូង បានចេញផ្សាយថា រញ្ជួយដីនេះមាកម្រិត ៥.៩ រ៉ិចទ័រ ប៉ុន្តែក្រោយមកបានកើនទ្បើងដល់កម្រិត ៦.១ រ៉ិចទ័រ៕
មតិយោបល់