ព័ត៌មានអន្តរជាតិ

អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz

អាមេរិក: លោកប្រធានាធិបតីអាមេរិក ដូណាល ត្រាំ បាននិយាយថា កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

លោកបាននិយាយថា នាវាប្រឆាំងអាមេរិកឈ្មោះ USS Boxer បានចាត់វិធានការការពារ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានធ្វើដំណើរមកជិតប្រហែល ១,០០០ ម៉ែត្រ បន្ទាប់ពីមិនអើពើការទាក់ទង ដើម្បីឲ្យបញ្ឈប់សកម្មភាពជាច្រើនដង។

ពាក់ព័ន្ធនឹងករណីនេះ ភាគីអ៊ីរ៉ង់ បាននិយាយថា ពួកគេមិនមានព័ត៌មានអំពីការបាត់បង់យន្តហោះ ខាងលើនោះទេ។ ប៉ុន្តែកាលខែមិថុនា អ៊ីរ៉ង់ បានទម្លាក់យន្តហោះចម្បាំងអាមេរិក នៅក្នុងតំបន់នោះ។

កាលពីពេលថ្មីៗនេះ ក្រុងតេអេរ៉ង់ បានអះអាងថា ខ្លួនបានរឹបអូសយករថយន្ដដឹកប្រេងបរទេស និងនាវិក ១២ នាក់ កាលពីថ្ងៃអាទិត្យ ពីបទរត់ពន្ធឥន្ធន:នៅក្នុងឈូងសមុទ្រខ្លួន៕

មតិយោបល់