ឥណ្ឌាៈ តារាសម្តែង និងជាអ្នកដឹកនាំកុនរបស់ឥណ្ឌា លោក Remo D’Souza បាននិយាយថា គាត់គឺជាអ្នកគាំទ្រដ៏ធំ របស់តារាក្បាច់គុន Bruce Lee និង Jackie Chan ។ នេះបើយោងតាម indianexpress ចុះផ្សាយនៅពេលថ្មីៗនេះ ។
Remo D’Souza ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកដឹកនាំសម្តែង ក្នុងប្រទេសឥណ្ឌា ហើយថ្មីៗនេះលោកក៏បានដឹកនាំសម្តែងប្រភេទរឿងប្រភេទវិរៈបុរស (Super Hero) ក្រោមចំណងជើងថា A Flying Jatt ដែលនឹងបង្ហាញក្នុងពិភពឧស្សាហកម្មប៊ូលីវ៉ូដ ក្នុងពេលខាងមុខ ឆាប់ៗនេះ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បំផុតនោះគឺ អ្នកដឹកនាំខាងលើ បាននិយាយថា ខ្លួនជាអ្នកគាំទ្រ លីសៀវឡុង និង ឈិន ឡុង ជាយូរមកហើយ។
Remo D’Souza បាននិយាយថា «ខ្ញុំតែងតែយកក្បាច់គុន លាយឡំ ជាមួយនឹងក្បាច់រាំ និយាយឲ្យចំទៅ គឺប្រើសិល្បៈក្បាច់គុន មុនពេលរាំ» ៕
មតិយោបល់