ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍តារាហូលីវូត ៥គូ ដែលមានចំណងស្នេហ៍ប្រេះឆាប្រចាំឆ្នាំ ២០១៦

បរទេស: នៅឆ្នាំ២០១៦នេះ មានរឿងអាក្រក់ជាច្រើន ដែលបានកើតឡើង ក្នុងចំណងស្នេហ៍ របស់តារាហូលីវូត បើរាប់ត្រួសៗ ចាប់តាំងពីដើមឆ្នាំរហូត ដល់ជិតចុងបញ្ចប់នៃឆ្នាំនេះ មានគូស្នេហ៍ ៥គូ ហើយកំពុងមានរឿងប្រេះឆា ក្នុងចំណងស្នេហារបស់ពួកគេ ។ នេះយោងតាមគេហទំព័រ MThai នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦។

តួយ៉ាងដូចជាគូស្នេហ៍រវាងលោក Brad Pitt និង អ្នកនាង Angelina Jolie កំពុងបញ្ចប់កំណត់ហេតុស្នេហ៍រយ:១២ឆ្នាំទៅហើយ ដែលធ្វើពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ គូស្នេហ៍ កំពូលតារាឯកប្រុសលោក Brooklyn Beckham និងនាង Chloe Moretz ជាគូស្នេហ៍បែបយុវវ័យ ឆេះលឿនរលត់វិញក៏លឿនដែល។
រីឯគូប្តីប្រពន្ធ នាង Johnny Depp និង លោក Amber Heard វិញ ខុសពីគូស្នេហ៍ Brad ដោយ Amber បានចេញមុខដាក់ពាក្យប្ដឹងនាង Johnny ពីបទនាងចោទប្រកាន់ លោកធ្វើបាបនាងមុនពេលរៀបការ ដោយលោកទាមទារសំណងចំនួន ៥ ម៉ឺនលានដុល្លារ។

គូស្នេហ៍ហូលីវូតដែលល្បីថា ជាគូស្នេហ៍កាមទេពគឺ Taylor Swift និង Tom Hiddleston មានរឿងចម្រូងចម្រាស់គ្នា ភាគច្រើនមកពី ចិត្តកិលេសរបស់ភាគីខាងស្រី។ គូស្នេហ៍ចុងក្រោយនេះជា គូស្នេហ៍យុវវ័យទៀតហើយ គឺកំពូលតារាចម្រៀង Justin Bieber និង Sofia Richie ស្នេហ៍ងាយចិត្តងាយ ៕ទស្សនារូបភាពគូស្នេហ៍ទាំង៥គូខាងក្រោមនេះ៖
អ្នកនាង Angelina Jolie និង លោក Brad Pitt
គូស្នេហ៍តារាហូលីវូត១ លោក Brooklyn Beckham និងនាង Chloe Moretz
គូស្នេហ៍តារាហូលីវូត៥ នាង Johnny Depp និង លោក Amber Heard
គូស្នេហ៍តារាហូលីវូត៤ Taylor Swift និង Tom Hiddleston
គូស្នេហ៍តារាហូលីវូត១២ គូស្នេហ៍តារាហូលីវូត៧Justin Bieber និង Sofia Richie
គូស្នេហ៍តារាហូលីវូត
គូស្នេហ៍តារាហូលីវូត៩

មតិយោបល់