ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់ក្លាយជាកូនប្រសារផង! តែ ឈិន មុន្នីនាថ និង យាយយ៉យ ស្និតស្នាលគ្នាខ្លាំង

(ភ្នំពេញ)៖ តារាប្រុសពហុជំនាញ នាយ ព្រែក និងតារាស្រីវ័យក្មេងសម្រស់ស្រស់ស្អាតសាច់ខ្ចី កញ្ញា ឈិន មុន្នីនាថ បានចេញមកបញ្ជាក់ពីទំនាក់ទំនង បច្ចុប្បន្នថា ត្រឹមជាបងប្រុសប្អូនស្រីមើលថែ និងកំពុងមើលចិត្តគ្នា។
យ៉ាងណាមិញ រាលសកម្មភាព ដែលបង្ហាញចេញមកជារឿយៗ អ្នកទាំងពីរហាក់ស្និតស្នាលដែលមើលទៅមិនដូចបងប្រុសនិងប្អួនស្រីទាល់តែសោះ។

ជាពិសេស រាលពេលទៅណាមកណា អ្នកទាំងពីរតែងលេចវត្តមានទាំងគូ លើសពីនេះ ថែមទាំងឧស្សាមានដំណើរកម្សាន្តបែបលក្ខណ:គ្រួសារទៀតផង។

ជាក់ស្ដែង នាពេលថ្មីៗនេះ នាយព្រែក បានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបលោកបានបង្ហោះរូបភាព ជាមួយគ្រួសារដែលមានអ្នកម្ដាយ រួមនឹងដៃគូ គឺកញ្ញា ឈិន មុន្នីនាថ ដែលតាមរយ:រូបភាពគឺសង្គេតឃើញថា យាយយ៉យ ដែលជាម្ដាយ នាយ ព្រែក មើលទៅហាក់ដូចជាស្និតស្នាលជាមួយនឹង មុន្នីនាថ និងហាក់ផ្ដល់ក្តីស្រលាញ់ដូចកូនបង្កើតអញ្ចឹង៕

មតិយោបល់