ស៊ីរីៈ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាសម្ព័ន្ធ Arab បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការវាយលុក ប្រឆាំងក្រុមភេរវករនៅខេត្ត Idlib ដោយសមាជិកសភាស៊ីរី លោក Omer Osi បានបង្ហាញពីទំនុកចិត្តខ្ពស់ថា តំបន់ទីនោះ នឹងត្រូវបានរំដោះទាំងស្រុង ចេញពីការកាន់កាប់របស់ពួកឧទ្ទាមចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ទាហានរដ្ឋាភិបាលជាច្រើន កំពុងរៀបចំការត្រៀមខ្លួនចុងក្រោយរបស់ពួកគេ ជាមួយការពង្រឹងសមត្ថភាព និងគ្រឿងបរិក្ខារយោធា ដែលត្រូវបានបញ្ជូនមកពីក្រុងដាម៉ាស់ អាឡេប៉ូ និងហាម៉ា ទៅកាន់ខេត្ត Idlib ខណៈពួកគេ កំពុងរង់ចាំការបញ្ជា ដើម្បីចាប់ផ្តើមការវាយលុក។
ដោយកងកម្លាំងប្រដាប់អាវុធស៊ីរី បានប្តេជ្ញាចិត្តរំដោះខេត្ត Idlib មកគ្រប់គ្រងក្រោមរបបដឹកនាំរដ្ឋាភិបាលវិញ នាពេលឆាប់ៗខាងមុខនេះ។
ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពីក្រុងដាម៉ាស់ បានប្រកាសប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីរំដោះខេត្ត Idlib ដែលជាទីតាំងភេរវករចុងក្រោយ នៅក្នុងប្រទេសស៊ីរី បើទោះបីជាអាមេរិក បានបង្ហាញសញ្ញាមិនពេញចិត្ត ចំពោះការវាយលុកខាងមុខនេះក៏ដោយ៕
មតិយោបល់