ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វិស័យទេសចរណ៍ថៃប្រឈមនឹងការបាត់បង់ភ្ញៀវទេសចរ ២០០.០០០នាក់

ថៃ: ប្រធានអាជ្ញាធរទេសចរណ៍របស់ខ្លួន បានបញ្ជាក់អះអាងនៅថ្ងៃចន្ទនេះថា ប្រទេសថៃអាចនឹងបាត់បង់ភ្ញៀវទេសចរបរទេសរហូតដល់ទៅចំនួន ២០០.០០០នាក់ ដែលគិតជាទឹកប្រាក់ចំនួន ២៩៣លានដុល្លារអាមេរិកបានមកពីប្រាក់ចំណូលវិស័យទេសចរណ៍នៅក្នុងឆ្នាំនេះ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅក្នុងក្រុងទេសចរណ៍សប្តាហ៍មុន។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រលកនៃការវាយប្រហារនៅតាមទីកន្លែងមួយចំនួន រួមទាំងតំបន់មាត់សមុទ្រហួហ៊ីននិងកោះភូកេតគឺជាបញ្ហាប្រឈមធំបំផុតដល់ឧស្សាហកម្មដែលបានជម្នះច្រើនជាងមួយទសវត្សរ៍ នៃអស្ថេរភាពនិងងើបឡើងវិញ ក្រោយពីមានអំពើហិង្សារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍រដ្ឋថៃបាននិយាយថា ការវាយប្រហារនោះអាចបណ្តាលពីការខាតបង់រយៈពេលវែងនៅក្នុងលក្ខខណ្ឌនៃការមកដល់របស់ភ្ញៀវទេសចរណ៍និងប្រាក់ចំណូលភាគច្រើន មកពីបណ្តាប្រទេសអាស៊ីផ្សេងទៀត។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅចុងឆ្នាំនេះ អាចមានប្រមាណ ១០០.០០០ ដល់ ២០០.០០០នាក់ លុបចោលការធ្វើដំណើរ»។ «ដែលពួកគេនឹងចំណាយអស់ប្រាក់ប្រមាណ ៥,០៨ពាន់លានបាត ស្មើនឹង ១៤៦លានដុល្លារអាមេរិក ដល់ ១០.១៦ពាន់លានបាត ស្មើនឹង ២៩៣លានដុល្លារ អាមេរិក»។

សូមជម្រាបថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេរំពឹងថា នឹងមានកំណត់ត្រាភ្ញៀវទេសចរចំនួន ៣២លាននាក់នៅឆ្នាំ២០១៦ ដែលមានការរំពឹងថា មានចំណូល ២,៤១ពាន់ពាន់លានបាត ស្មើនឹង ៧០ ពាន់លានដុល្លារអាមេរិក៕

Thai lost money

មតិយោបល់