ក្រុមឧទ្ទាម សម្លាប់ជនស៊ីវិលជាង ២០០នាក់ នៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអេត្យូពី
(វ៉ាស៊ីនតោន)៖ ជនស៊ីវិលយ៉ាងហោច ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ អូរ៉ូមីយ៉ា (Oromia) នៃប្រទេសអេត្យូពី ដោយក្រុមឧទ្ទាមប្រដាប់អាវុធមកពីកងទ័ពរំដោះអូម៉ូរ៉ូ (Oromo Liberation Army) ឬហៅកាត់ថា OLA កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអេត្យូពី និងរបាយការណ៍របស់គណៈកម្មការសិទ្ធិមនុស្សអេត្យូពី (EHRC) សារព័ត៌មាន CNN បានបញ្ជាក់ទៀតថាភាគច្រើន…