ម៉ាឡេស៊ីៈ លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នៅថ្ងៃពុធនេះ ត្រូវបានសាកសួរជាថ្មីម្ដងទៀត ដោយភ្នាក់ងារប្រឆាំងអំពើពុករលួយ នៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុង Putrajaya។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ដោយលោកស្រី ត្រូវបានកោះហៅដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងសំណុំរឿងអំពើពុករលួយនៅឯក្រុមហ៊ុនមូលនិធិអភិវឌ្ឍន៍រដ្ឋម៉ាឡេស៊ី 1MDB ។
ការសាកសួរនេះ កើតឡើងចំពេលមានការចង្អុលបង្ហាញថា បទចោទប្រកាន់ថ្មីបន្ថែមទៀត អាចត្រូវបានធ្វើឡើងនៅក្នុងការស៊ើបអង្កេតមួយនេះ ជុំវិញវិធីសាស្ត្រដែលធ្វើឲ្យប្រាក់រាប់ពាន់ដុល្លារ ត្រូវបានបាត់ពីក្រុមហ៊ុន 1MDB។
លោកស្រី Rosmah បានមកដល់ការិយាល័យកណ្តាលរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) វេលាម៉ោងប្រហែល ១០ ព្រឹក ដែលអមដោយក្រុមមេធាវីរបស់លោកស្រី និងមើលទៅមានទឹកមុខមាំណាស់៕
មតិយោបល់