អង់គ្លេស: នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន លោក David Cameron បានប្រកាសនៅថ្ងៃចន្ទនេះថា លេខាធិការសភាអង់គ្លេសលោកស្រី Theresa May នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១៦នេះ។
ថ្លែងនៅក្រៅវិមាន Downing Street លោក Cameron បាននិយាយថា លោកនឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចុងក្រោយរបស់លោកនៅថ្ងៃអង្គារ ដើម្បីចូលរួមក្នុងសំណួររបស់នាយករដ្ឋមន្រ្តីចុងក្រោយរបស់លោកនៅក្នុងសភា Commons នៅថ្ងៃពុធនេះហើយ បន្ទាប់មកធ្វើដំណើរទៅកាន់រាជវាំង Buckingham ។
លោកបានសង្កត់ធ្ងន់ថា នៅថ្ងៃពុធនេះ លោកនឹងចូលរួមសភា Commons សម្រាប់សំណួររបស់នាយករដ្ឋមន្រ្តី។ ហើយបន្ទាប់ពីនោះគាត់រំពឹងថា នឹងទៅកាន់វិមាននេះនិងបានផ្តល់ជូននូវការលាលែងពីតំណែងរបស់គាត់ជាផ្លូវការហើយ ដូច្នេះយើងនឹងមាននាយករដ្ឋមន្រ្តីថ្មីនៅក្នុងអគារដែលនៅពីក្រោយគាត់នៅល្ងាចថ្ងៃពុធនេះ៕
មតិយោបល់