កណ្ដាលៈ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះអស់១ខ្នង ទំហំ៥គុណ៦មែត្រ ប្រកសង្ក័សី ជញ្ជាំងក្ដារ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះចាន់ ម៉ៅភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មូលហេតុ បណ្ដាលមកពីភ្លើងធូប។
នៅថ្ងៃកើតហេតុវេលាម៉ោង៧និង០០នាទីព្រឹក ម្ចាស់ផ្ទះរងគ្រោះឈ្មោះចាន់ ម៉ៅ និង បងប្រុសឈ្មោះ ចាន់ ម៉េង បានអុជធូប សែនឲ្យម្ដាយ ដែលទើបនិងស្លាប់ មិនទាន់គ្រប់១០០ថ្ងៃ ហើយត្រូវដុតធូបឲ្យគ្រប់១០០ទើបឈប់។ ពេលដុតធូបហើយក៏ចាក់សោចោលរួចចេញទៅធ្វើការបាត់ទាំងអស់គ្នា លុះដល់ម៉ោង៨និង៣០នាទី ទើបប្រជាពលរដ្ឋនៅជិតនោះ ឃើញមានអណ្ដាតភ្លើងឆេះឡើង ទើបស្រែកឆោឡោឲ្យប្រជាពលរដ្ឋនៅជិតនោះមកជួយពន្លត់ និងរាយការណ៍មកនគរបាលប៉ុស្តិ៍ស្វាយអំពារ ហើយនគរបាលប៉ុស្តិ៍ស្វាយអំពារបានរាយការអធិការនគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណស្រុកបានចេញជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់១រថយន្តស្មើ៦ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង៩ព្រឹក។
សម្ភារៈខូចខាត មានផ្ទះ១ខ្នង ទំហំ ៥គុណ៦ម,ទូទឹកកក១គ្រឿង និងធុងទឹកកក១គ្រឿង,ទូដាក់ខោ អាវ២គ្រឿង និងខោអាវ មួយចំនួនទៀត៕
មតិយោបល់