ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ នឹងធ្វើដំណើរទស្សនកិច្ចទៅចិននាខែនេះ

ចិន: ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ដំណើរទស្សនកិច្ចនេះ បានធ្វើទ្បើងចំពេលដែលមានសម្ពាធទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិក កាន់តែខ្លាំងទ្បើងលើទីក្រុងប៉េកាំង និងតូក្យូ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងលោក Lu Kang បានធ្វើសេចក្តីប្រកាសនេះ នៅឯសន្និសីទមួយ ក្នុងទីក្រុងប៉េកាំង ដោយបានបញ្ជាក់ថា វាកើតទ្បើងតបទៅតាមការអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន៕

មតិយោបល់