តៃវ៉ាន់: ប៉ូលិសបានចាប់ខ្លួនអ្នកប្រើនិងជួញដូរគ្រឿងញៀនតៃវ៉ាន់ ២.០០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែកក្កដា ដោយរឹបអូសបានថ្នាំញៀនចំនួន ៣៨,៨គីឡូក្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ចិនស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។
ប៉ូលិសបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ក្នុងចំណោមជនសង្ស័យរត់ពន្ធនេះ ២០៣នាក់ជាមនុស្សពេញវ័យនិង ៧២នាក់មិនទាន់គ្រប់អាយុ (អនីតិជន)។ ករណីគ្រឿងញៀនដែលពាក់ព័ន្ធនឹងអនីតិជនកំពុងកើនឡើង នៅពេលដែលសាលារៀនត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាករដូវក្តៅ នេះបើយោងតាមប៉ូលិសដែលបាននិយាយថា ពួកគេបានចាប់ខ្លួនក្រោមអាយុ ១៦ឆ្នាំនៅក្នុងការបង្រ្កាបជួញដូរគ្រឿងញៀននៅដើមខែកក្កដា។
សូមបញ្ជាក់ថា ក្នុងករណីធម្មតានៅក្នុងយុទ្ធនាការចុងក្រោយនេះ ប៉ូលិសបានរកឃើញថា មានក្មេងជំទង់ ២០នាក់ ដែលប្រើថ្នាំនៅឯការជួបជុំគ្នាមួយក្នុងទីក្រុង Taoyuan។ ស្ថាប័នអប់រំនៅលើកោះនេះ បានរាយការណ៍ទាក់ទងនឹងគ្រឿងញៀនមាន ១.០២០ករណី ទៅប៉ូលិសកាលពីឆ្នាំ២០១៥៕
មតិយោបល់