អាហ្វហ្គានីស្ថានៈ ក្រុមមន្ត្រីប្រដាប់អាវុធ បាននិយាយថា អាមេរិកបានព្រមព្រៀងគ្នា ដើម្បីពិភាក្សាអំពីការដកកងទ័ពរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំដោយផ្ទាល់មួយ ជាមួយតំណាងតាលីបង់នៅប្រទេសកាតា។
ក្នុងកិច្ចប្រជុំដំបូង នៅទីក្រុងដូហា កាលពីថ្ងៃសុក្រ ក្រុមអ្នកតំណាងតាលីបង់ និងបេសកជនអាមេរិក លោក Zalmay Khalilzad បានពិភាក្សាអំពីលក្ខខណ្ឌរបស់ពួកតាលីបង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំ នៅអាហ្វហ្គានីស្ថាន។
ដោយមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះ បាននិយាយថា «គណៈប្រតិភូអាមេរិក ៦ នាក់ បានមកដល់ទីក្រុងដូហា ដើម្បីជួបប្រជុំជាមួយពួកមេដឹកនាំតាលីបង់ ហើយបានយល់ព្រមពិភាក្សាគ្នា អំពីបញ្ហាទាំងអស់ រួមទាំងការដកកងទ័ពបរទេស ចេញពីប្រទេសអាហ្វហ្គានីស្ថានផងដែរ។
សូមជំរាបថា កិច្ចពិភាក្សានេះ គឺនៅមិនទាន់លម្អិតប្រាកដទ្បើយ ដោយត្រូវបានគេរំពឹងថា កិច្ចចរចាបន្ថែមទៀត នឹងប្រព្រឹត្តទ្បើងនាពេលអនាគត៕
មតិយោបល់