ឥណ្ឌាៈ ទាហានឥណ្ឌាបីនាក់នៅថ្ងៃអង្គារនេះ ត្រូវបានសម្លាប់នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសប៉ាគីស្ថាន ក្នុងតំបន់ជម្លោះKashmir ដែលបង្កើតឲ្យមានភាពតានរវាងប្រទេសទាំងពីរ។ នេះបើយោងតាមរយៈ សារព័ត៌មាន India Today ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យកងទ័ព ឮលោកវរសេនីយ៍ឯក Rajesh Kalia បានឱ្យដឹងថា ក្រុមអ្នកវាយប្រហារ បានសម្លាប់ និងកាត់អវយវៈរបស់ទាហាន ៣នាក់ នៅកន្លែងឈរជើង Machil ក្នុងតំបន់ Kashmirដែលសម្បូរដោយជនជាតិប៉ាគីស្ថាន ប៉ុន្តែគ្រប់គ្រងដោយឥណ្ឌា។
បើតាមមន្រ្តីកងទ័ពផ្សេងទៀត បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទាហានទាំងបីនាក់ ត្រូវបានស្ទាក់វាយប្រហារ ដោយក្រុមមួយ ដែលមកពីខាងប៉ាគីស្ថាន។
ចំណុចគួរយល់ដឹង៖ Kashmire ជាតំបន់ដ៏ធំមួយ ដែលកំពុងមានជម្លោះ ក្នុងការបែងចែកគ្រប់គ្រងមិនដាច់រវាងឥណ្ឌា និងប៉ាគីស្ថានចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស នៅក្នុងឆ្នាំ ១៩៤៧។ គូប្រជែងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ ទាមទារយកទឹកដីនេះ ទាំងមូលដែលបង្កើតឲ្យមានវាយប្រយុទ្ធគ្នា រហូតបង្កើតឲ្យមានសង្គ្រាមពីរទៅបីដងនៅតាមតំបន់ភ្នំ៕
មតិយោបល់