ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បារាំងហាមឃាត់ស្លៀកឈុតប៊ីគីនីនៅតំបន់ឆ្នេរ បង្កឲ្យមានការពេបជ្រាយយ៉ាងខ្លាំង

បារាំងៈ នៅក្នុងតំបន់ឆ្នេរភាគច្រើនរបស់ប្រទេសបារាំងបានធ្វើការហាមប្រាមមិនឲ្យស្ត្រីស្លៀកឈុតប៊ីគីនីទេ ហើយប្រទេសភាគច្រើនដែលនិយាយភាសាអង់គ្លេសបានបដិសេធមិនគាំទ្រនិងពេបជ្រាយយ៉ាងខ្លាំង ព្រោះការណែនាំនេះផ្ទុយទៅនឹងទំនៀមទម្លាប់សាសនា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦។

ការស្លៀកឈុតប៊ីនីអ៊ីស្លាមនៅក្នុងតំបន់ឆ្នេរសមុទ្ររបស់បារាំង បានក្លាយជារឿងខុសច្បាប់ធ្វើឲ្យស្ត្រីជាច្រើនបដិសេស និងរិះគន់យ៉ាងខ្លាំងលើគោលនិយោបាយមួយនេះ ហើយវាហាក់ដូចជាការដាក់សម្ពាធ និងរើសអើងទៅលើស្ត្រីជនជាតិអ៊ីស្លាម។
អ្នកអត្ថាធិប្បាយសារព័ត៌មានម្នាក់ បានធ្វើការថ្កោលទោសចំពោះការហាមឃាត់នេះ ហើយថាវាជារឿងមិនទំនងទាល់តែសោះ ហើយមានចម្ងល់ថា តើឈុតប៊ិគីនីអ៊ីស្លាមអាចបង្កឲ្យមានបទឧក្រិដ្ឋអី ជាង “ការស្លៀកបញ្ចេញសាច់គូទនោះ” ។

អ្នកជំនាញបាននិយាយថាការពិភាក្សាលើសំនួរទាក់ទងទៅនឹងបង្ហាញនេះចេះតែកើនឡើង ហើយប្រទេសបារាំងត្រូវមាន ការកំណត់ ទំហំយ៉ាងណាមួយឲ្យសមរម្យពោះស្ត្រីទាំងអស់នោះ។ មតិរិះគន់មួយចំនួនលើឡើងថា បារាំងគឺជាប្រទេសមួយ បានកាត់ផ្តាច់ជីវិតនៅក្នុងទីសារធារណៈ ជាមួយសាសនា។

យ៉ាងណាក៏ដោយ អ្នកគាំទ្រគោលនិយោបាយមួយនេះ បានប្រាប់ថាការហាមប្រាមនេះ ដើម្បីបង្ហាញពីសិទ្ធិស្មើរគ្នា និងជាសវាងជម្លោះ៕

 

20b453f4258420e06d111a666b94927c21db1bdf

មតិយោបល់