អាមេរិកៈ បន្ទាប់ពីមើលឃើញពីឥទ្ធិពល និងកិច្ចផ្ដួចផ្ដើមផ្លូវរបស់ចិន ទៅលើផ្នែកនានាជុំវិញពិភពលោក ជាមួយការដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការវិនិយោគទុនខាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ នៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាឡើងវិញ ពីផែនការកាត់បន្ថយជំនួយបរទេស ដែលជាយុទ្ធសាស្រ្តគិតអាមេរិកជាធំនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានផ្តល់បទសម្ភាសន៍ នៅក្រុង Mexico City ថា «ការវិនិយោគទុនបរទេសរបស់ក្រុងប៉េកាំង នឹងពុំមានចំនួនច្រើនលើសលុបជាងអាមេរិកនោះទេ»។
ដោយលោកបានអះអាងថា «យើងមិនបានមានបញ្ហា ទៅនឹងការវិនិយោគពាណិជ្ជកម្មរបស់ចិនទ្បើយ ព្រោះវាគឺជាសិទ្ធិរបស់គេដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងពិភពលោក តែយើងជឿថា ប្រសិនបើរដ្ឋបាលអាមេរិក ចង់ប្រកួតប្រជែងវា ជាមួយពួកគេនោះ អាមេរិកនឹងមានភាពល្អប្រសើរបំផុត»៕

មតិយោបល់