រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានស៊ីរីសរុបចំនួន ៦ នាក់ ត្រូវបានសម្លាប់ខណៈ ៥នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារនៅខេត្តហាម៉ា ភាគកណ្តាលប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការវាយប្រហារនេះ គឺជាការរំលោភបទឈប់បាញ់គ្នា ដែលបានចុះកិច្ចព្រមព្រៀង នៅក្នុងតំបន់ Idlib ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ដោយពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សាគណបក្សប្រឆាំង បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន នៅភាគខាងកើតខេត្ត Deir ez-Zor ដើម្បីពិភាក្សាអំពីការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សូមជំរាបថា ស៊ីរីបានស្ថិតនៅក្នុងស្ថានភាព នៃសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ ២០១១កន្លងមក ដោយកងកម្លាំងរដ្ឋាភិបាល បានប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងជាច្រើនក្រុម មានទាំងពួកសកម្មប្រយុទ្ធ និងភេរវករ។ ខណៈដែលរុស្ស៊ី រួមជាមួយតួកគី និងអ៊ីរ៉ង់ បានដើរតួនាទីជាអ្នកសម្របសម្រួល និងធានាឲ្យមានបទឈប់បាញ់គ្នាចំពោះរបបនៅស៊ីរី៕
មតិយោបល់