ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សំឡេងទ្រហូយំរបស់កុមារស៊ីរីជាច្រើននាក់ ក្នុងរណ្តៅគ្រាប់បែក

ស៊ីរីៈ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (SOHR) បានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ២៦ នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់ អំទ្បុងពេលការវាយឆ្មក់ តាមអាកាសនៅសាលារៀន និងតំបន់ជុំវិញភាគពាយព្យនៃខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

SOHR បានបញ្ជាក់ទៀតថា សោកនាដកម្មនេះ បានកើតទ្បើងដោយសារការទម្លាក់គ្រាប់បែក របស់យន្តហោះរុស្ស៊ីដោយមានគោលដៅទៅលើភូមិ Hasse រួមទាំងតំបន់ជុំវិញសាលាផងដែរ។

ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិ លោក Vitaly Churkin បាននិយាយថា « ខ្ញុំមិនអាចបកស្រាយលើបញ្ហានេះ មុនសេចក្តីថ្លែងការរបស់មេបញ្ជាការទ័ពអាកាសនោះទេ ក៍ប៉ុន្តែ ខ្ញុំសង្ឃឹមថារុស្ស៊ីមិនត្រូវបានជាប់ពាក់ព័ន្ធ ក្នុងរឿងទម្លាក់គ្រាប់បែកនេះទេ»៕

ទម្លាក់គ្រាប់ស៊ីរីទម្លាក់គ្រាប់ស៊ីរីទម្លាក់គ្រាប់ស៊ីរីទម្លាក់គ្រាប់ស៊ីរី

មតិយោបល់