អាមេរិកៈ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ករណីគ្រោះរញ្ជួយដីមួយកម្រិត ៧.០ រ៉ិចទ័របានធ្វើឲ្យរញ្ជួយនៅរដ្ឋអាឡាស្កា ដែលមានព្រំប្រទល់ភាគពាយ័ព្យអាមេរិកខាងជើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមការអង្កេតទីតាំងភូមិសាស្ត្ររបស់អាមេរិក (USGS) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា រញ្ជួយដីនេះ មានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីទីក្រុង Anchorage ភាគខាងជើងនៃរដ្ឋអាឡាស្កា។
អ្នកសារព័ត៌មាន Associated Press ម្នាក់ ដែលកំពុងធ្វើការនៅទីប្រជុំជន Anchorage បានឃើញបំណែកបាក់បែក នៅក្នុងអគារពីរជាន់ បន្ទាប់ពីករណីរញ្ជួយដី។ ប៉ុន្តែវាមិនច្បាស់ទេថា តើមានរបួស ឬយ៉ាងណានោះ៕
មតិយោបល់