អាល្លឺម៉ងៈ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពលរដ្ឋអាល្លឺម៉ងជាង ៥៤ ពាន់នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ ទាំងព្រឹកក្នុងអំទ្បុងពេលថ្ងៃបុណ្យណូអែល ស្ថិតនៅភាគខាងត្បូងទីក្រុង Augsburg ប្រទេសអាល្លឺម៉ង់ ខណៈដែលអាជ្ញាធរបានរកឃើញគ្រាប់បែកយន្តហោះ សង្គ្រាមលោកលើកទី២ ដ៏ធំទម្ងន់ ១,៨ តោន ។ នេះបើយោងតាមរយៈ សារព័ត៌មាន Time ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា គ្មាននរណាម្នាក់ ត្រូវបានអនុញ្ញាតឲ្យចូលនៅតាមដងផ្លូវជុំវិញ ក្នុងតំបន់នោះទេ ដោយទ្បែកនៅថ្ងៃអាទិត្យនេះ នៅម៉ោង ១០ ព្រឹក (ម៉ោងក្នុងស្រុក) មនុស្សគ្រប់គ្នា ត្រូវបានគេជម្លៀសចេញពីផ្ទះរបស់ពួកគេ ជាបណ្ដោះអាសន្ន ដើម្បីខាងប៉ូលិសធ្វើការយកគ្រាប់បែកនេះចេញ៕
មតិយោបល់