វេណេហ្ស៊ុយអេឡាៈ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមបាតុករជាច្រើនពាន់នាក់ បាននាំគ្នាដើរ ជាក្បួរតាមដងវិថីនៃរដ្ឋធានីការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីទាមទារឲ្យប្រធានាធិបតីលោក Nicolas Maduro ចុះចេញពីតំណែង។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។
បាតុកម្មតវ៉ានេះ ធ្វើទ្បើងបន្ទាប់ពីពលរដ្ឋស្ដីបន្ទោសលោក Nicolas Maduro ចំពោះវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងចោទប្រកាន់គណៈកម្មាការរៀបចំការបោះឆ្នោត មានចេតនាពន្យារពេលក្នុងការធ្វើប្រជាមតិ ដើម្បីអាចជួយឲ្យលោក Nicolas Maduro នៅបន្តកាន់អំណាចបានទៀត៕

មតិយោបល់