ព័ត៌មានអន្តរជាតិ

អាមេរិក ប្រាប់ឲ្យចិន គួរតែដោះលែងជនជាតិកាណាដា បន្ទាប់ពីការចាប់ខ្លួន ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei

អាមេរិកៈ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃសុក្រ បាននិយាយថា ប្រទេសចិន គួរតែដោះលែងពលរដ្ឋកាណាដាពីរនាក់ ដែលត្រូវបានឃុំឃាំង នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីអាជ្ញាធរប្រទេសកាណាដា បានចាប់ខ្លួនអ្នកគ្រប់គ្រងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនម្នាក់ ទៅតាមដីកាបង្គាប់របស់អាមេរិក។ នេះបើបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ការអត្ថាធិប្បាយរបស់លោក Pompeo គឺជាលើកទី១ ស្តីពីការចាប់ខ្លួន ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា វាអាចបង្កើនជម្លោះពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

ក្នុងលោក Pompeo បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីកិច្ចចរចាទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Chrystia Freeland ថា «ការឃុំឃាំងខុសច្បាប់ ពលរដ្ឋកាណាដាចំនួនពីរនាក់ មិនអាចទទួលយកបាននោះទេ។ ពួកគេគួរតែដោះលែងមកវិញ … យើងសូមឱ្យគ្រប់ប្រទេសទាំងអស់ ក្នុងពិភពលោក ធ្វើការគោរពដល់ប្រជាពលរដ្ឋដទៃទៀតឲ្យបានត្រឹមត្រូវ»៕

មតិយោបល់