Post News Media ព័ត៌មានជាតិ ឆេះយានដ្ឋានជួ...

ឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខូចខាតរថយន្តស៊េរីទំនើបជាច្រើនគ្រឿងទាំងព្រឹកព្រលឹម

ភ្នំពេញ: មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមមួយបានកើតឡើង ដោយមានអគ្គិភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្ត យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៥និង៥៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅតាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តដែលឆេះនេះឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជាងជួសជុលរថយន្ត ។ ចំណែកមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយ ទើបបណ្តាលឲ្យឆាបឆេះយានដ្ឋានជួសជុលរថយន្តអស់រថយន្ត៣គ្រឿង ម៉ាកសឺដែសមួយកំណត់មុខ , ឡិចស៊ីស និងតាកូម៉ា ខូចខាតបន្តិចបន្តួច។

ក្នុងករណីនេះដែរមានការចូលរួមពីខាងរថយន្តការិយាល័យអគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង៦និង១៥នាទី​ព្រឹកថ្ងៃដដែល ៕