ព័ត៌មានអន្តរជាតិ

រថយន្តក្រុងក្រុមហ៊ុនទេសចរមួយគ្រឿងក្រឡាប់ ស្លាប់ម្នាក់ របួស១៩នាក់ បាត់ខ្លួល៤នាក់

ថៃៈអ្នកដំណើរម្នាក់ស្លាប់ ៤នាក់បាត់ខ្លួន និង ១៩នាក់រងរបួស នៅពេលរថយន្ត​ក្រុងក្រុមហ៊ុន​ទេសចរមួយនៅក្នុងខេត្ត ឈាងម៉ៃ បានក្រឡាប់ក្នុងពេលកំពុងធ្លាក់ភ្លៀងខ្លាំង​ក្នុងស្រុក មួង ស្ថិតនៅភាគកណ្តាលនៃខេត្តនេះកាលពីយប់ថ្ងៃអាទិត្យ។នេះបើយោងតាម​សារព័ត៌មានបាងកកប៉ុស្តិ៍​ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដានេះ។

រថយន្តក្រុងនេះបានធ្វើប្រតិបត្តិការណ៍ដោយក្រុមហ៊ុន ផនភីរិយា ធួរ។ អ្នកបើកបរ ឈ្មោះ ផារីនយ៉ា ខាមប៉ា អាយុ ៤៨ឆ្នាំ បានប្រាប់ប៉ូលិសស៊ើបអង្កេតថា រថយន្តក្រុងរបស់ក្រុមហ៊ុនទេសចរ ដឹកអ្នកដំណើរ​បានចេញពីក្រុងបាំងកកឈ្ពោះទៅកាន់ខេត្តឈាងម៉ៃ។

គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ១០:៣០នាទីល្ងាច នៅក្បែរបង្គោលគីឡូលេខ ១៣២ លើផ្លូវជាតិលេខ៣២ តុមប៊ុន សោហុក។

អ្នកបើកបរនិយាយថា គាត់បានបាត់បង់ការគ្រប់គ្រងពេលភ្លៀងធ្លាក់ខ្លាំង ហើហ្វ្រាំងមិនស៊ី។ រថចយន្តរេចេញពីផ្លូវហើយទៅបុកដើមឈើមួយដើម ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយមួយ។

ក្រុមជួយសង្គ្រោះបានជួយអ្នកដំណើរ១៩នាក់ចេញពីរថយន្ត ក្នុងនោះមាន ស្ត្រី១០នាក់ បុរស៩នាក់ ពីនាក់ក្នុងចំណោមពួកគេមានជាជនជាតិអឺរ៉ុប២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ហើយត្រូវបានបញ្ជូន​ទៅមន្ទីពេទ្យនៅក្បែរនោះ។

ជាងនេះទៅទៀត ស្ត្រីម្នាក់ដែលគេមិនស្គាលអត្តសញ្ញាណ អាយុប្រហែល ៣៥ ទៅ៤០ឆ្នាំបានស្លាប់​បាត់បងជីវិត​នៅក្នុងហេតុការណ៍នេះ៕

មតិយោបល់