អ៊ីស្រាអែលៈ កងទ័ពអ៊ីស្រាអែល បានបំផ្លិចបំផ្លាញផ្លូវរូងក្រោមដីមួយទៀត ដែលខ្លួនអះអាងថា ត្រូវបានកសាងឡើង ដោយក្រុមប្រដាប់អាវុធលីបង់ Hezbollah ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
វីដេអូដែលចេញផ្សាយ ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ បានបង្ហាញឲ្យឃើញមន្ដ្រីម្នាក់ បានស្រែកនៅតាមព្រំដែន និងព្រមានឲ្យអ្នកស្រុក នៅភូមិ Ayta ash-shab របស់លីបង់ថា ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ហើយឲ្យឈរឆ្ងាយពីទីនោះ។
ដោយវីដេអូនោះ បានបង្ហាញពីការរាប់ថយក្រោយ (៣,២,.,០) មុនពេលទាហានម្នាក់ បានចុចប៊ូតុងបំផ្ទុះ ដ៏មានឥទ្ធិពលមួយ នៅទីតាំងដែលបានកំណត់។
អ៊ីស្រាអែល បានប្រកាសអំពីការរកឃើញផ្លូវរូងក្រោមដី សរុបចំនួន ៥នៅដើមខែធ្នូនេះ ដោយពួកគេបាននិយាយថា ក្រុម Hezbollah គ្រោងនឹងប្រើផ្លូវរូងក្រោមដីទាំងនេះ នៅក្នុងព្រឹត្តិការណ៍សង្រ្គាមមួយ ដើម្បីធ្វើការវាយប្រហារ នៅអ៊ីស្រាអែល៕
មតិយោបល់