ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីសRX300 ពាក់ស្លាកលេខ កំពត 2B-2727 បើកបរដោយមន្ត្រីប៉ូលិសនៃក្រសួងមហាផ្ទៃ បានប៉ះជាមួយនឹងរថយន្តម៉ាក ហ្វតរ៉េនជឺ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ទើបនឹងទិញ ពាក់ស្លាកលេខ ភ្នំពេញ 2AX-9656 បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនមានអ្នកណារងរបួសនោះទេនោះ ។
ករណីនេះកើតឡើងនៅម៉ោង១២និង៤៨នាទីថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅម្តុំស្តុបDN ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ និងទុកពេលឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងផងដែរ៕
មតិយោបល់