ចិនៈ រដ្ឋាភិបាលចិន បានចាប់ផ្ដើមផ្ដោតការបង្វឹក និងត្រៀមខ្លួនធ្វើសង្គ្រាម សម្រាប់យោធាខ្លួន ដែលជាអ្វីដែលកងទ័ពរំដោះប្រជាជនចិន (PLA) បានប្តេជ្ញាធ្វើ និងជាសារឆ្នាំថ្មី។
កាសែតរដ្ឋចិន PLA Daily បានចុះផ្សាយថា « ក្រុងប៉េកាំង គួរត្រៀមខ្លួនឲ្យល្អបំផុត សម្រាប់ការតស៊ូផ្នែកយោធាគ្រប់ទិស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវការឆ្លើយតប ចំពោះការប្រយុទ្ធរបស់ទាហាននៅក្នុងគ្រាអាសន្ន…ដើម្បីធានាថា យោធាខ្លួន អាចដោះស្រាយការប្រឈម និងឈ្នះនៅពេលមានសង្គ្រាមផ្ទុះឡើង»។
ដោយទ្បែកសារព័ត៌មាន The South China Morning Post បានឲ្យដឹងថា ការបង្កើនការហ្វឹកហាត់យោធានេះ អាចជាការដំឡើងសាច់ដុំយោធាពាក់ព័ន្ធបញ្ហាក្តៅកំពុងកើតទ្បើង ជាក់ស្ដែងដូចជា ការចង់បានឯករាជ្យកោះតៃវ៉ាន់ រឿងជម្លោះសមុទ្រចិនខាងកើត និងខាងត្បូងជាដើម៕
មតិយោបល់