ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ធ្វើដំណើរទស្សនកិច្ចនៅចិន

កូរ៉េ: មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេចិន នាថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ដែលវាកើតទ្បើងបន្ទាប់ពីជំនួបកំពូល មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ទូរទស្សន៍ចិន CCTV មិនបានបញ្ជាក់ទេថា តើលោក គីម បានមកដល់ប្រទេសចិន នៅពេលណានោះ ដោយដំណើរទស្សនកិច្ចនេះ គឺជាលើកទី៣ហើយ សម្រាប់លោក គីម មកកាន់ប្រទេសចិន ចាប់តាំងពីខែមីនាកន្លងមក។

នៅក្នុងការផ្លាស់ប្តូរមិនធម្មតាមួយនេះ ប្រព័ន្ធផ្សព្វផ្សាយចិន បានប្រកាសថា លោក គីម នឹងស្នាក់នៅប្រទេសចិនរយ:ពេលពីរថ្ងៃ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ។

ប៉ូលិសក្រុងប៉េកាំង បានធ្វើការរឹតបន្តឹងសន្តិសុខ នៅតាមបណ្តោយផ្លូវ Changan ដ៏សំខាន់របស់ទីក្រុង ជាកន្លែងដែលមេដឹកនាំចិន តែងតែជួបជាមួយប្រមុខរដ្ឋ និងភ្ញៀវ នៅខាងក្រៅផ្ទះសំណាក់នៃ​រដ្ឋ Diaoyutai State Guesthouse ហើយវាជាទីដែលលោក គីម បានស្នាក់នៅជាមួយភរិយារបស់លោក ក្នុងកំឡុងពេលទស្សនកិច្ច​ កាលពីខែមីនាកន្លងទៅផងដែរ៕

មតិយោបល់