ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ករណីរថយន្តដឹកកម្មករ បុកពីក្រោយរថយន្តដឹកប្រេងសាំង របួសសរុប៥០នាក់

ស្វាយរៀងៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជួនដំណឹង ពីករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកកម្មករបុកពីក្រោយរថយន្តដឹកប្រេងសាំង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិលៀប ឃុំកណ្តៀងរាប ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ករណីនេះមានកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន៦៥នាក់ បណ្តាលឲ្យកម្មករនិយោជិត រងរបួសសរុបចំនួន៥០នាក់ (របួសស្រាលទាំងអស់) ។ ជនរងគ្រោះទាំងអស់ ទទួលបានការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ កម្មករនិយោជិតចំនួន៤៩នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងកម្មករនិយោជិតម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

មតិយោបល់