ព័ត៌មានអន្តរជាតិ

អាមេរិក នឹងរៀបចំជំនួបកំពូលពិភពលោក ផ្តោតលើអ៊ីរ៉ង់ នៅប្រទេសប៉ូឡូញនាខែក្រោយ

អាមេរិកៈ ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋាភិបាលខ្លួនមានផែនការធ្វើរួមគ្នា ដើម្បីបើកកិច្ចប្រជុំកំពូលពិភពលោក ដែលនឹងពិភាក្សាលើអ៊ីរ៉ង់ និងប្រទេសមជ្ឈឹមបូព៌ា នាខែក្រោយ នៅប្រទេសប៉ូឡូញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជួបជុំជាអន្តរជាតិ នឹងប្រព្រឹត្តទៅនៅទីក្រុង Warsaw នៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈខាងមុខ។

ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា កិច្ចប្រជុំនេះ នឹងផ្តោតលើស្ថេរភាព សន្តិភាព និងសេរីភាពនៅប្រទេសមជ្ឈឹមបូព៌ា ហើយក៏រួមបញ្ចូលទាំងសារៈសំខាន់ នៃការធានាថា អ៊ីរ៉ង់ នឹងមិនមានឥទ្ធិពលបង្កអស្ថេរភាព៕

មតិយោបល់