បារ៉ែនៈ បើតាមមន្ត្រី បានឲ្យដឹងថា ជនជាប់សង្ស័យភេវរករ ១៣៨ នាក់ ត្រូវប្រឈមមុខនឹងការកាត់ទោស ពីបទធ្វើឃាតកម្ម និងការប៉ុនប៉ងបំផ្ទុះគ្រាប់បែក ក្នុងប្រទេសបារ៉ែននៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។
ជនសង្ស័យទាំងនេះ ត្រូវបានគេគិចថា ជាផ្នែកនៃក្រុមភេរវករ Al-Zulfiqarr ដែលបានធ្វើឃាតកម្ម និងប៉ុនប៉ងបំផ្ទុះគ្រាប់បែក ក្នុងប្រទេស។
ប៉ូលិសបានអះអាងថា ជនសង្ស័យបានទទួលការបណ្តុះបណ្តាលស្តីពីអាវុធ និងគ្រឿងផ្ទុះ មុននឹងពួកគេធ្វើការបំផ្ទុះគ្រាប់បែក និងប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ប៉ូលិស៕
មតិយោបល់