ព័ត៌មានជាតិ

ម៉ូតូជិះបញ្រ្ចាសប៉ះរថយន្តឡិចស៊ីស ស្លាកលេខ​កណ្ដាល2D-5767បើកលឿន បុកគ្នាពេញទំហឹង ស្លាប់ស្រ្តី២នាក់យ៉ាងរន្ធត់!

កណ្តាល: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ស្រ្តី២នាក់ នៅ​​ផ្សារដើមមៀន តាមបណ្ដោយផ្លូវ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន​ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-8027 អ្នកបើកម៉ូតូនិងជិះពីក្រោយមិនទាន់ស្គាល់អត្តសញ្ញាណ ភេទស្រីទាំង​២នាក់(ស្លាប់) បើកបញ្ច្រាសក្នុងទិសដៅពីជើងទៅត្បូងក៏បានបុករថយន្តមួយគ្រឿងម៉ាកLexus ពណ៌សក្រម៉ៃ ពាក់ស្លាកលេខ កណ្ដាល2D-5767 អ្នកបើករថយន្តឈ្មោះ តារា រតនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង។

​​​មូលហេតុមកពី អ្នកបើកម៉ូតូ​បើកបញ្រ្ចាស ចំណែក​អ្នកបើករថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។​

ចំពោះករណីនេះ មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធីច្បាប់៕​

មតិយោបល់