ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូននាវាចម្បាំង ទៅកាន់កោះតៃវ៉ាន់ បង្កឲ្យមានភាពតានតឹង ជាមួយចិន

តៃវ៉ាន់ៈ យោងតាមប្រភពពីរដ្ឋាភិបាលតៃវ៉ាន់ បានឲ្យដឹងថា ជាលើកដំបូងនៅក្នុងឆ្នាំនេះ អាមេរិក បានបញ្ជូននាវាចម្បាំងពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ សម្រាប់យុទ្ធសាស្ត្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

ការផ្លាស់ប្តូរដ៏មានហានិភ័យនេះ បានបង្កើនភាពតានតឹង ជាមួយប្រទេសចិន ដែលចាត់ទុកថា កោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយ ចង់បំបែកខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុងប៉េកាំង ខណៈដែលចិន ក៏មិនអាចប្រើកំលាំងទ័ព ដើម្បីដណ្ដើមយកកោះនោះ មកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។

វត្តមានយន្តហោះទាំងនេះ នៅលើកោះតៃវ៉ាន់ ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយនៃការគាំទ្រពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងគ្រាមានការរឹតត្បិត រវាងក្រុងតៃប៉ិ និងទីក្រុងប៉េកាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា នាវារបស់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅទិសខាងកើត ហើយថា ការធ្វើដំណើររបស់ពួកគេ គឺស្របតាមបទបញ្ជា៕

មតិយោបល់