ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានអ៊ីស្រាអែល៖ អ៊ីរ៉ង់ អាចសងសឹកក្នុងករណីវាយប្រហារតាមអាកាសថ្មីនៅស៊ីរី

អាមេរិកៈ សុន្ទរកថារបស់ប្រមុខចារកម្មអាមេរិក បានកើតឡើងយ៉ាងដូច្នោះ ចំពេលមានភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជុំវិញការបន្តវាយប្រហារដែនអាកាសរបស់កងកម្លាំងអ៊ីស្រាអែល IDF ទៅលើទីតាំងយោធាអ៊ីរ៉ង់ នៅស៊ីរី និងសង្គ្រាមវោហាសាស្ត្រ ប្រឆាំងអ៊ីស្រាអែល កាន់តែខ្លាំងក្លារបស់អ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅមុនគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក លោក Dan Coats ដែលប្រធានស៊ើបការណ៍សម្ងាត់ជាតិ បានព្រមានថា អ៊ីរ៉ង់ទំនងជានឹងវាយប្រហារអ៊ីស្រាអែល ប្រសិនបើក្រុង Tel Aviv ធ្វើការវាយប្រហារតាមអាកាស ទៅលើគោលដៅអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

ដោយលោកបានវាយតម្លៃថា អ៊ីរ៉ង់ព្យាយាមបញ្ចៀសជម្លោះប្រដាប់អាវុធ ជាមួយអ៊ីស្រាអែល។ តែទោះបីជាយ៉ាងណា ការបន្តវាយប្រហាររបស់អ៊ីស្រាអែល ដែលនាំឲ្យមានជនរងគ្រោះអ៊ីរ៉ង់ នឹងបង្កើនលទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសអ៊ីស្រាអែលវិញ»៕

មតិយោបល់