ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះចម្បាំង​នៅថៃ​ ពីឡុតស្លាប់​

ថៃ៖ មានករណីធ្លាក់យន្តហោះចម្បាំងមួយ ដែលចំថ្ងៃ បុណ្យ​កុមារប្រចាំប្រទេសថៃ យន្តហោះប្រភេទ Jas 39 Gripen ធ្លាក់ក្នុងព្រលានយន្តហោះ ក្រុង ហាតយៃ ខេត្តសងក្លា អំឡុងពេលសកម្មភាពបង្ហាញ​ការហោះហើរលើអាកាស។​

ប្រភពព័ត៌មានពី Bangkokpost បានចេញផ្សាយនៅមុននេះបន្តិច​ឲ្យដឹងថា ពីឡុតឈ្មោះ​ Sqn Ldr Dilokrit Pattavee បានស្លាប់ក្នុងហេតុការណ៍នោះ វេលាម៉ោង​៩និង​៣០នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។​

បើផ្អែកទៅលើ​វីដេអូឃ្លិបវិញ យើងឃើញថា យន្តហោះចម្បាំង Jas 39 Gripen ហោះៗសុខក៏ភ្លាត់ស្នៀត ធ្លាក់ដាំក្បាលចុះ បង្កជាភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ក្មេងៗ ដែលចូលទៅមើលក្នុងព្រលានខាងលើ​៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់