អាមេរិកៈ ក្រសួងការពារជាតិអាមេរិក បានបង្ហាញនៅសប្តាហ៍នេះថា ពួកគេនឹងចាប់ផ្តើមផលិតគ្រឿងបន្លាស់ សម្រាប់ប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ពីមុន ដោយសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកវរសេនីយ៍ឯក Michelle Baldanza បាននិយាយកាលពីថ្ងៃច័ន្ទថា ទីភ្នាក់ងារនេះ នឹងចាប់ផ្តើមសកម្មភាបង្កើតគ្រឿងបន្លាស់ ដើម្បីគាំទ្រដល់ការធ្វើតេស្តសាកល្បង នៃប្រព័ន្ធទាំងនេះ ដែលសកម្មភាពនេះ បានធ្វើទ្បើងតាំងពីថ្ងៃទី ២ ខែកុម្ភៈ ទោះបីមើលទៅមិនស្រប តាមកាតព្វកិច្ចរបស់អាមេរិក ក្រោមសន្ធិសញ្ញា INF ក៏ដោយ។
ការផ្លាស់ប្តូរឡើងវិញនេះ ដោយសារតែរដ្ឋបាលលោក ត្រាំ បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ថា អាមេរិក នឹងដកខ្លួនបណ្តោះអាសន្នពីកិច្ចព្រមព្រៀងត្រួតត្រាអាវុធឆ្នាំ ១៩៨៧ ដោយចោទប្រកាន់ថា ប្រទេសរុស្ស៊ី បានរំលោភលើសន្ធិសញ្ញាមួយនេះ៕
មតិយោបល់