កណ្តាលៈ កាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេសន្ថវ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តិវេលាម៉ោង ០៥ និង៣០ នាទីល្ងាចថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ នៅខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អ ឆ.អ ភេទស្រី អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកើតហេតុ។ ឪពុកឈ្មោះ អ៊ុក អុល អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្តាយឈ្មោះ យ៉េន សុខខេន អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។
ជនសង្ស័យឈ្មោះ ធី ម៉េងជី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេង នៅផ្ទះយាយខេង ស្រាប់តែជនសង្ស័យ បានជិះកង់ទៅជួបជនរងគ្រោះ ហើយបបួលជនរងគ្រោះ ដោយកហុកថា៖ ម៉ោះទៅមើលគេជល់មាន់ ពេលនោះជនរងគ្រោះ ក៏ឡើងជិះកង់ពីមុខ ជនសង្ស័យ រួចជនសង្ស័យជិះឌុបជនរងគ្រោះ ទៅក្នុងព្រៃចំការស្វាយ រួចធ្វើសកម្មភាពរំលោភតែម្ដង។ លុះដល់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងផ្នែកយុត្តិធម៌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់