ព័ត៌មានជាតិ

ផ្អើលទាំងព្រឹកហ្មង! ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែត ចេញពីក្នុងស្រះទឹក នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយប្រទះឃើញសាកសពអណ្តែត ចេញពីក្នុងស្រះទឹក ខណ:មិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះទេ នៅចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីនេះ នៅមិនទាន់ដឹងទេថា ជាអ្វីឲ្យពិតប្រាកដ ដោយសមត្ថកិច្ចការិយាល័យជំនាញ កំពុងធ្វើកោសល្យវិច័យ៕

មតិយោបល់