ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ ជាយុទ្ធសាស្ត្រ មានការជំទាស់ពីចិន

អាមេរិកៈ មន្ទីរបញ្ចកោណ បានបញ្ជូននាវាចម្បាំងពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ដើម្បីបង្ហាញសាច់កម្លាំងខ្លួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន 9news ចេញផ្សាយនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩។

នាវាពិឃាត USS Curtis Wilbur និងនាវាកងឆ្មាំសមុទ្រ Bertholf បានធ្វើដំណើរឆ្លងកាត់តាមទម្លាប់ ដូចអ្វីដែលក្រុមមន្ត្រីមន្ទីរបញ្ចកោណបានលើកទ្បើង។

តាមសេចក្តីថ្លែងការណ៍របស់កងនាវាចរអាមេរិកម្នាក់ បាននិយាយថា ការឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់នេះ គឺចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះកោះដែលមានការគ្រប់គ្រង ដោយឯករាជ្យ និងបើកចំហ នៅតំបនឥណ្ឌូចិន៕

មតិយោបល់