ជប៉ុនៈ អធិរាជជប៉ុនថ្មីព្រះចៅ ណារូហ៊ីតូ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានចំណង់ចំណូលចិត្ត ក្នុងការអភិរក្សទឹក ត្រូវបានកំណត់តែងតាំងជាផ្លូវការហើយ នៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីបិតាព្រះអង្គ បានដាក់រាជ្យបល្ល័ង្កជាលើកដំបូង មិនធ្លាប់មាននៅក្នុងប្រទេស រយៈពេលជាង ២សតវត្សមកនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asias ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
អតីតព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ និងព្រះមហាក្សត្រី មីឆីកូ បានសម្រេចដាក់រាជ្យផ្លូវការ កាលពីថ្ងៃអង្គារ ដោយផ្ទេររាជបល្ល័ង្កទៅឲ្យបុត្រារបស់ព្រះអង្គ ដែលមានន័យថា ជប៉ុននឹងចាប់ផ្តើមយុគសម័យថ្មី សម្រាប់រាជាធិបតេយ្យ ដែលមានអាយុចាស់ជាងគេលើពិភពលោក។
សូមជំរាបថា ស្ដេចថ្មី ណារូហ៊ីតូ នឹងក្លាយជាព្រះចៅអធិរាជទី១២៦ របស់ប្រទេសជប៉ុន និងជាព្រះរាជទាយាទជប៉ុន នៅព្រះជន្ម២៨ព្រះវស្សា ដោយមកទល់ពេលនេះ ព្រះអង្គ មានព្រះជន្ម៥៩ព្រះវស្សា៕
មតិយោបល់