ព័ត៌មានអន្តរជាតិ

ព្រោះតែវិបត្តិក្នុងគ្រួសារ បុរសម្នាក់ ដាច់ចិត្តចង.ក សម្លាប់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ធឹម ហេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ដូរ មានទីលំនៅភូមិកើតហេតុខាងលើ។

មូលហេតុជនរងគ្រោះ មានវិបត្តិក្នុងគ្រួសារ ក៏សម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនតែម្ដង។

ក្រោយសមត្ថកិច្ច ចុះត្រួតពិត្យសពជនរងគ្រោះរួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនសាច់ញាតិ​​​​យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់