ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការដាក់ពង្រាយកងទ័ពជើងទឹករអាមេរិក

អ៊ីរ៉ង់: រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានច្រានចោលការប្រកាស របស់អាមេរិក ដែលថាក្រុងវ៉ាស៊ីនតោន កំពុងដាក់ពង្រាយកងទ័ពជើងទឹកមួយក្រុម មកកាន់មជ្ឈឹមបូព៌ា ដើម្បីបញ្ជូនទៅសាធារណរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

ការលើកទ្បើងនេះ បានធ្វើទ្បើងកាលពីថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានថ្លែងថា ក្រុងវ៉ាស៊ីនតោន បានបញ្ជូនក្រុមកងកម្លាំងវាយប្រហារ នៃនាវាដឹកយន្តហោះ USS Abraham Lincoln ទៅកាន់អ៊ីរ៉ង់ ដែលទំនងជាសារមួយ ដើម្បីប្រឆាំងនឹងការសកម្មភាពណាមួយ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។

ជុំវិញករណីនេះ លោក Keyvan Khosravi អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយថា «សេចក្តីថ្លែងការណ៍របស់លោក Bolton គឺជាសង្គ្រាមផ្លូវអារម្មណ៍មួយ ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទាល់តែសោះ»៕

មតិយោបល់