ព័ត៌មានអន្តរជាតិ

រាជបុត្រស្តេចអារ៉ាប៊ីសាអូឌីត ត្រូវជ្រើសតាំងក្លាយជាស្ដេចថ្មី

ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត បានតែងតាំងព្រះរាជបុត្រ Mohammed bin Salman របស់ព្រះអង្គ ជាព្រះចៅអធិរាជជំនួសម្ចាស់ក្មួយរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Mohammed bin Nayef ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Salman បានបញ្ជាក់ថា ព្រះអង្គម្ចាស់ Mohammed bin Salman ព្រះជន្ន ៣១ វស្សា នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ស្របពេលដែលព្រះអង្គ កំពុងពេញតួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Mohammed bin Nayef ព្រះជន្ន ៥៧ វស្សា មិនត្រឹមតែមិនត្រូវបានតែតាំងធ្វើជាស្ដេចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានដកចេញពីតួនាទីជាមេបញ្ជាការសន្តិសុខ ក្នុងប្រទេសទៀតផង។

គួរបញ្ជាក់ដែរថា ព្រះមហាក្សត្រ Salman ព្រះជន្ន ៨១ ឆ្នាំ បានទ្បើងសោយរាជ្យនៅខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីម្ចាស់បងរបស់ព្រះអង្គចូលទីវង្គត់ គឺព្រះអង្គម្ចាស់ Abdullah bin Abdul Aziz៕

មតិយោបល់