ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីនេប៉ាល់ត្រូវលាលែងតំណែង បន្ទាប់ពីគណបក្សនយោបាយចំនួនពីរ បានដកការគាំទ្រដល់រដ្ឋាភិបាល

នេប៉ាល់ៈ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Oli ប្រកាសលាលែងតំណែង ក្រោយត្រូវគណបក្សនយោបាយចំនួនពីរ បានដកការគាំទ្រដល់រដ្ឋាភិបាល បន្ទាប់ពីឡើងកាន់តំណែងនេះ បានជាង៩ខែ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួរនៅថ្ងទី ២៥ ខែកក្កដា ឆ្នាំ២០១៦។

លោក Oli វ័យ ៦៤ឆ្នាំ ត្រូវបានសម្ព័ន្ធមិត្តនៅក្នុងជួររដ្ឋាភិបាលចំរុះ បង្ខំឲ្យលាលែងចេញពីតំណែង ក្រោមមូលហេតុមួយចំនួនថា លោកមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាន់តំណែង ជានាយករដ្ឋមន្ត្រី ខណៈលទ្ធផលបានបង្ហាញច្បាស់ក្នុងរយៈពេល ៩ខែមកនេះដែលលោកមិនអាច ធ្វើការដោះស្រាយបញ្ហានានាដោយរលូន៕

មតិយោបល់